Thursday, November 30, 2017

តួនាទី និងការទទួលខុសត្រូវរបស់រដ្ឋបាលឃុំ សង្កាត់ ក្នុងការចុះបញ្ជីដីធ្លី

តួនាទី និងការទទួលខុសត្រូវរបស់រដ្ឋបាលឃុំ សង្កាត់ ក្នុងការចុះបញ្ជីដីធ្លី
  • ប្រតិភូកម្មអំណាចដល់ក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបំពេញភារកិច្ចចូលរួមក្នុងការចុះបញ្ជីដីធ្លី ក្នុងមូលដ្ឋានរបស់ខ្លួន សំដៅធានាការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋ ធានាការពារសិទ្ធិនៃកម្មសិទ្ធិ និងសិទ្ធិផ្សេងទៀតលើអចលនវត្ថុ។
  • ក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវប្រតិភូកម្មបន្តឱ្យដល់មេឃុំ ចៅសង្កាត់ ដើម្បីអនុវត្តភារកិច្ចចូលរួមក្នុងការចុះបញ្ជីដីធ្លីក្នុងមូលដ្ឋានរបស់ខ្លួន។ មេឃុំចៅសង្កាត់ត្រូវធ្វើសេចក្ដីរាយការណ៍អំពីការងារចុះបញ្ជីដីធ្លី ជូនក្រុមប្រឹក្សាឃុំ សង្កាត់រៀងរាល់កិច្ចប្រជុំប្រចាំខែរបស់ក្រុមប្រឹក្សាឃុំ សង្កាត់។
    • អំពីការចុះបញ្ជីដីលើកដំបូង
      • មេឃុំ ចៅសង្កាត់ ត្រូវចូលរួមនូវរាល់ប្រតិបត្តិការចុះបញ្ជីដីធ្លី តាមដំណាក់កាលនីមួយៗដោយទទួលខុសត្រូវលើភាពប្រាកដប្រជាក្នុងការបញ្ជាក់អំពីអត្តសញ្ញាណក្បាលដីនិងម្ចាស់ដីនៅមូលដ្ឋានរបស់ខ្លួន។
        • ទាក់ទងនឹងអត្តសញ្ញាណក្បាលដី មេឃុំ ចៅសង្កាត់ ត្រូវបញ្ជាក់ឱ្យច្បាស់ថា ក្បាលដីដែលត្រូវធ្វើការចុះបញ្ជីនោះ ពិតជាមានទីតាំងក្នុងឃុំ សង្កាត់របស់ខ្លួន និងមានព្រំដីច្បាស់លាស់ដូចពាក្យស្នើសុំ ឬដូចការប្រកាសរបស់សាមីខ្លួន ក្នុងទម្រង់បែបបទនៃការប្រមូលទិន្នន័យក្បាលដី។
        • ទាក់ទងនឹងអត្តសញ្ញាណម្ចាស់ដី មេឃុំ ចៅសង្កាត់ ត្រូវបញ្ជាក់អំពីឈ្មោះ សាវតា ស្ថានភាពស៊ីវិល ឬអត្រានុកូលដ្ឋាន និងទីលំនៅបច្ចុប្បន្នរបស់ម្ចាស់ដី។ ករណីម្ចាស់ដីមានទីលំនៅនៅឃុំ សង្កាត់ផ្សេង មេឃុំ ចៅសង្កាត់នៃឃុំ សង្កាត់នោះជាអ្នកបញ្ជាក់។
      • មេឃុំ ចៅសង្កាត់ ត្រូវទទួលខុសត្រូវក្នុងការបញ្ជាក់ភាពត្រឹមត្រូវនៃឯកសាររណប រួមមាន ការបញ្ជាក់អំពីប្រភព និងកាលបរិច្ឆេទនៃការកាន់កាប់ដី អំពីស្ថានភាពដី អំពីប្រវត្តិដី។
      • មេឃុំ ចៅសង្កាត់ ត្រូវទប់ស្កាត់នូវរាល់ការរានដីតាមទំនើងចិត្ត និងការចូលកាន់កាប់ដីដោយគ្មានការអនុញ្ញាតនៅក្នុងមូលដ្ឋានរបស់ខ្លួន។ ក្នុងករណីទប់ស្កាត់មិនបាន មេឃុំ ចៅសង្កាត់ត្រូវរាយការណ៍ជាបន្ទាន់ជូនអភិបាលស្រុក ខណ្ឌ ដើម្បីមានវិធានការដោះស្រាយ។
      • ក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវកសាងគំនូសព្រាងផែនទីប្រើប្រាស់ដីធ្លីក្នុងឃុំ សង្កាត់របស់ខ្លួន ដោយកំណត់ដីឯកជន ដីរដ្ឋ ដីសមស្របសំរាប់កម្មវិធីសម្បទានដីសង្គមកិច្ច ឬសម្បទានដីសេដ្ឋកិច្ចដើម្បីមានមូលដ្ឋានអភិវឌ្ឍក្នុងឃុំ សង្កាត់របស់ខ្លួន ស្របតាមច្បាប់ ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់។
(នៅមានត....)

Wednesday, November 29, 2017

Ministry in Cambodia

ក្រសួងនៅកម្ពុជាមានចំនួន២៨
  1. ក្រសួងព្រះបរមរាជវាំង
  2. ក្រសួងមហាផ្ទៃ (www.interior.gov.kh)
  3. ក្រសួងការពារជាតិ (www.mod.gov.kh)
  4. ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ (www.mfaic.gov.kh)
  5. ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (www.mef.gov.kh)
  6. ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (www.maff.gov.kh)
  7. ក្រសួងអភិវឌ្ឍន៍ជនបទ (www.mrd.gov.kh)
  8. ក្រសួងពាណិជ្ជកម្ម (www.moc.gov.kh)
  9. ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (www.misti.gov.kh)
  10. ក្រសួងរ៉ែ និងថាមពល (www.mme.gov.kh)
  11. ក្រសួងផែនការ (www.mop.gov.kh)
  12. ក្រសួងអប់រំ យុវជន និងកីឡា (www.moeys.gov.kh)
  13. ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា (www.mosvy.gov.kh)
  14. ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (www.mlmupc.gov.kh)
  15. ក្រសួងបរិស្ថាន (www.moe.gov.kh)
  16. ក្រសួងធនធានទឹក និងឧតុនិយម  (www.mowram.gov.kh)
  17. ក្រសួងព័ត៌មាន (www.information.gov.kh)
  18. ក្រសួងយុត្តិធម៌ (www.moj.gov.kh)
  19. ក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច (www.monasri.gov.kh)
  20. ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (www.mptc.gov.kh)
  21. ក្រសួងសុខាភិបាល (www.moh.gov.kh)
  22. ក្រសួងសាធារណការ និងដឹកជញ្ជូន (www.mpwt.gov.kh)
  23. ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ (www.mcfa.gov.kh)
  24. ក្រសួងទេសចរណ៍ (www.tourismcambodia.org)
  25. ក្រសួងធម្មការ និងសាសនា (www.mocar.gov.kh)
  26. ក្រសួងកិច្ចការនារី (www.mowa.gov.kh)
  27. ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ (www.mlvt.gov.kh)
  28. ក្រសួងមុខងារសារធារណៈ (www.mcs.gov.kh)